លោកឧកញ៉ា ទៀ វិចិត្រ នាំយកជំនួយមនុស្សធម៌ របស់សម្ដេច ប៊ុន រ៉ានី ហ៊ុន សែន ជូនកុមារពិការភាពមួយរូប រស់នៅខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចុះសាកសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានទៅចែកជូនកុមារា ពិការ ម្នាក់មានឈ្មោះ ភក្តី អាយុ១០ឆ្នាំ និងមានឪពុកម្តាយ មានជីវភាពខ្វះខាត រស់នៅភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជំនួយឧបត្ថម្ភ របស់ សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រគល់ជូនកុមារពិការខាងលើនេះ រួមមាន៖

រទេះសម្រាប់ជនពិការចំនួន ០១ សម្ភារលេងសម្រាប់កុមារ និង ម្ហូបអាហារចម្រុះ រួមទាំងថវិកា ចំនួន ៥០មុឺនរៀល៕

អត្ថបទដែលជាប់ទាក់ទង