សមត្ថកិច្ច ចាប់ខ្លួនខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់បុរសម្នាក់ នៅខណ្ឌកំបូលថ្ងៃមុន បានហើយ..

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាល ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់បុរសម្នាក់ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ពេលនេះ ត្រូវបានកម្លាំងជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងជំនាញ ចុះសហការជាមួយ សមត្ថកិច្ចមូលដ្ឋាន ចាប់ខ្លួនជនសង្ស័យបានហើយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។

សមត្ថកិច្ច បញ្ជាក់ថា ជនដៃដល់ក្នុងសំណុំរឿងឃាតកម្មខាងលើមានឈ្មោះ សុខ ហេងបូរ អាយុ ៣០ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំពោះមូលហេតុ ដែលជនសង្ស័យ បាញ់សម្លាប់ជនរងគ្រោះ ក៏ព្រោះតែជនដៃដល់ បានជំពាក់លុយជនរងគ្រោះ ចំនួន ០១ម៉ឺនដុល្លារ អាមេរិក ហើយត្រូវជនរងគ្រោះ តែងបានទារលុយជំពាក់នោះរាល់ថ្ងៃ..៕

ប្រភព៖​ នាយកដ្ឋានព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ

អត្ថបទដែលជាប់ទាក់ទង