លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វពង្រូល ១ក្បាលទៀត យកទៅលែង ឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វពង្រូល ១ក្បាលទៀត យកទៅលែង ឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ ប្រយោជន៍ដើម្បីឲ្យសត្វកម្រប្រភេទនេះ បានរស់រានមានជីវិតឡើងវិញ ក្រោយរូបលោក ទទួលបានពីប្រជាពលរដ្ឋ នាំយកមកប្រគល់ជូន។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វពង្រូល ០១ក្បាលនេះ មានទម្ងន់ជិត ០៧គីឡូ ត្រូវបានប្រជាពលរដ្ឋ ចាប់បានដោយចៃដន្យ រួចបាននាំយកមកប្រគល់ជូន លោកឧកញ៉ា ដើម្បីលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។

នាឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ ក្រៅពីបានថ្លែងអំណរគុណដល់ពលរដ្ឋ រស់នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលនាំយកសត្វពង្រូលនេះ យកមកប្រគល់ជូន ដើម្បីលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ។

បន្ថែមលើនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ និងមន្ត្រីរាជការគ្រប់ស្ថាប័ន សូមចូលរួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់ កុំសម្លាប់ និងកុំទទួលទានអាហារចំអិន ពីសាច់សត្វព្រៃ ដើម្បីរួមចំណែកជាមួយសង្គមជាតិ ក្នុងការងារថែរក្សាសត្វព្រៃផង និងបរិស្ថានធម្មជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង