លោកឧកញ៉ា ទៀ វិចិត្រ បន្តឧបត្ថម្ភឈុតសម្លៀកបំពាក់ ៨០ឈុត និងមួកសុវត្ថិភាព៨០មួក ជូនប្រជាការពារសង្កាត់លេខ១

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី , ស្ពីដបូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) បានបន្តជួយឧបត្ថម្ភ ឈុតសម្លៀកបំពាក់ចំនួន ៨០ឈុត និងមួកសុវត្ថិភាពចំនួន ៨០មួក ជូនដល់ប្រជាការពារ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅ នៅក្នុងមូលដ្ឋាននេះ។

ពិធីប្រគល់សម្ភារទាំងនេះ បានធ្វើឡើងនៅសាលាសង្កាត់លេខ១ រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។

នាឱកាសនោះ លោក ឈិត សូផាត ចៅសង្កាត់លេខ១ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ដែលបានឧបត្ថម្ភ ឈុតសម្លៀកបំពាក់ សម្ភារ និងមួកសុវត្ថិភាព ជូនដល់កម្លាំងប្រជាការពារ សង្កាត់លេខ១ ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនប្រជាការពារ នៅមូលដ្ឋានក្នងមូលដ្ឋាននេះ៕

អត្ថបទដែលជាប់ទាក់ទង