គ្រោះថ្នាក់​ចរាចរណ៍​នៅទូ​ទាំង​ប្រទេស​ សម្រាប់ថ្ងៃ​ទី​២៥​ ខែធ្នូ​ ស្លាប់​មនុស្ស​១០​នាក់​ និង​របួស​១០​នាក់​

រាជធានី​ភ្នំពេញ​៖​ យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ នៅទូ​ទាំង​ប្រទេស​កម្ពុជា ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បានបង្ហាញ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២០​នេះ បណ្តាល​ឲ្យ​មានមនុស្ស​ស្លាប់​ ១០​នាក់​ (​ស្រី​៥​នាក់​)​ របួសធ្ងន់​ ០៨​នាក់​ (​ស្រី​២​នាក់​)​ និង​របួសស្រាល​ ០២​នាក់​ (​ស្រី​ម្នាក់​)​។

​ទិន្នន័យ​ដដែល បញ្ជាក់​ថា​ គ្រោះថ្នាក់​ចរាចរណ៍បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​ ២០​នាក់​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ ចំនួន​ ០៨​លើក​៕

អត្ថបទដែលជាប់ទាក់ទង