អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ថ្ងៃ​ទី​២៥​ ខែធ្នូ​ រក​ឃើញ​មធ្យោបាយ​ល្មើស​៩២១​គ្រឿង​ នៅទូទាំងប្រទេស

រាជធានី​ភ្នំពេញ​៖​ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០២០​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ ឃើញ​ថា​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ៧,៩៧៨​គ្រឿង​ ម៉ូតូ​ ៦,០១៩​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ៩២១​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៦១៤​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​

​ដោយឡែក​ ក្នុង​រយៈពេល​ ២៥​ថ្ងៃ​ (​ចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​២៥​ ខែធ្នូ​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ១០១,៥៤៦​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ១៥,១៥៨​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ១០,២៨៥​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​។

​របាយការណ៍​ដដែល​ បាន​វាយតម្លៃ​រយៈពេល​ ២៥​ថ្ងៃ​ នៃ​ខែធ្នូ​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ យ៉ាង​ល្អ​ប្រសើរ​៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង