លទ្ធផល​បង្ក្រាប​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​៣៨​នាក់​

រាជធានី​ភ្នំពេញ​៖​ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​ ៣៨​នាក់​ (​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ១១​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ២០២០នេះ​ ។​
សមត្ថកិច្ច បន្តថា ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៣៨​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ១៨​នាក់​ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ ចំនួន​ ២០​នាក់​។​

ចំពោះ​វត្ថុ​តាង​ ដែល​សមត្ថកិច្ច ចាប់​យក​សរុប​នៅថ្ងៃ​ទី​២៥​ ខែធ្នូ​ រួម​មាន​៖ មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ១៧,៦២​ក្រាម​ និង​៤​កញ្ចប់​តូច​។​

​លទ្ធផល​ខាងលើ​នេះ បានចុះអនុវត្តចំនួន ០៨​អង្គភាព​ បាន​ចូលរួម​បង្ក្រាប​៖​

​នគរបាល​÷ ៦​អង្គភាព​

១​- បាត់ដំបង​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​។​

២​- កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​ice​ ៣​កញ្ចប់​តូច​។​

៣​- កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​ice​ ០,៤៦​ក្រាម​។​

៤​- កណ្ដាល​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ និង​អនុវត្តន៍​ដីកា​ ២​ ចាប់​ ២​នាក់​ ចាប់​យក​ice​ ០,៣១​ក្រាម​។​

៥​- ក្រចេះ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ice​ ១​កញ្ចប់​តូច​។​

៦​- សៀមរាប​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ៧​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៤​នាក់​ ចាប់​យក​Ice​ ៨,៩០​ក្រាម​។​

​កងរាជអាវុធហត្ថ​÷ ៣​អង្គភាព​

១​- កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១,៧៧​ក្រាម​។​

២- ព្រះ​វិហារ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​ice​ ០,២០​ក្រាម​។​

៣​- សៀមរាប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៥,៩៨​ក្រាម​៕

ប្រភព៖ អគ្គស្នងការនគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង