ឧកញ៉ា ទៀ វិចិត្រ ផ្តល់ថវិកា៦ពាន់ដុល្លារ ជួយសាងសង់កញ្ចុះអង្គុយ២កន្លែង និងប្រពន្ធ័លាងសម្អាតដៃការពារកូវីដ-១៩ ជូនវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដបូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) បានចំណាយថវិកា ៦០០០ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភជួយសាងសង់កញ្ចុះអង្គុយលេង ចំនួន ០២កន្លែង និងប្រពន្ធ័លាងសម្អាតដៃ ដល់សាលាបឋមសិក្សា និងវិទ្យាល័យហ៊ុន សែន ឃ្លាំងលើ ក្រុងព្រះសីហនុ។

ការផ្តល់ជំនួយឧបត្ថម្ភនេះ ស្របពេលលោកគ្រូ អ្នកគ្រូ ប្រចាំសាលាខាងលើនេះ បានរៀបចំប្រពន្ធ័ការពារ បង្ការជំងឺកូវីដ-១៩ នៅមុនពេលសិស្សានុសិស្ស ចូលរៀន ក្នុងឆ្នាំសិក្សាថ្មី ដែលគ្រោងបើក នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១..៕

អត្ថបទដែលជាប់ទាក់ទង