អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ថ្ងៃ​ទី​២៧​ ខែធ្នូ​ រក​ឃើញ​មធ្យោបាយ​ល្មើស​៨៣២​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​

រាជធានី​ភ្នំពេញ​៖​ តាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ចេញផ្សាយនៅ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២០​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ បង្ហាញថា​ មធ្យោបាយ​ចូល​គោលដៅ​ ត្រួតពិនិត្យមាន​ចំនួន​ ៦,៦៧៧​គ្រឿង​ ម៉ូតូ​ ៤,៧៩២​គ្រឿង​។ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ៨៣២​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៦១០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។

​ដោយឡែក​ ក្នុង​រយៈពេល​ ២៧​ថ្ងៃ​ (​ចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​២៧​ ខែធ្នូ​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ១១៦,៧៩៨​គ្រឿង​។ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ១៦,៨៨៦​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ១១,៥៦៣​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​។

​របាយការណ៍​ដដែល​ បាន​បញ្ជាក់ថា រយៈពេល​ ២៦៥​ថ្ងៃ​ នៃ​ខែធ្នូ​នេះ​ គែការអនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​រលូន និងទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​បានល្អ​ប្រសើរ​៕

អត្ថបទដែលជាប់ទាក់ទង