ចុះត្រួតពិនិត្យទីតាំងក្លិបកម្សាន្ត យីហោម៉ាស្ទ័រកុងទីន័រ ដែលអនុវត្តផ្ទុយពីបទបញ្ជក្រសួងសុខាភិបាល ឃាត់មនុស្សចូលរាំ៤២នាក់

ខេត្តកំពង់ស្ពឺ៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងអធិការដ្ឋានននគរបាល ក្រុងច្បារមន និង អាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងក្លឹបកំសាន្ត យីហោម៉ាស្ទ័រកុងទីន័រ នៅ ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បាមន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២២ និង៤៥នាទី ដែលអនុវត្តផ្ទុយនឹងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីការការពារជំងឺកូវីដ-១៩។

តាមរបាយការណ៍ បានឲ្យដឹងថា ម្ចាស់ហាងឈ្មោះ ហាន លៀងហេង ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិសង្កាត់ខាងលើ ដែលលួចបើក អាជីវកម្ម រាំកម្សាន្ត ផ្ទុយនិងបទបញ្ជា របស់រាជរដ្ឋាភិបាល ដែលមានមនុស្សចូលរាំកម្សាន្តចំនួន ៤២នាក់ ស្រី ១៦នាក់ ក្នុងនោះ កម្លាំង សមត្ថកិច្ចបានត្រួតពិនិត្យធ្វើតេស្តទឹកនោម រកឃើញអ្នកមានសារធាតុញៀនចំនួន១១នាក់ ស្រី០៥នាក់។

ចំពោះអ្នក ដែលមានសារធាតុញៀនខាងលើ បានធ្វើការអប់រំណែនាំធ្វើកិច្ចសន្យា និងបានប្រគល់ឲ្យឪពុកម្ដាយ ឬ អាណាព្យាបាល បញ្ជូនទៅមណ្ឌលអប់រំកែប្រែអ្នកញៀនគ្រឿងញៀន៕

ប្រភព៖ អ្គស្នងការនគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង