គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៧ ខែធ្នូ ស្លាប់មនុស្ស ៥នាក់ និងរបួស២០នាក់

រាជធានីភ្នំពេញ​៖​ សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី២៧ ​ខែធ្នូ​ ឆ្នាំ​២០២០​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ០៥​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ ១២​នាក់​(​ស្រី​៤​នាក់​)​ និង​របួសស្រាល​ ០៨​នាក់​(​ស្រី​ ០៣នាក់​)​។

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ចុះថ្ងៃ​ទី​២៧​ ខែធ្នូ​ បាន​ឲ្យដឹងថា​ គ្រោះថ្នាក់​ ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ ២៥នាក់​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ ចំនួន​១១​លើក​៕

អត្ថបទដែលជាប់ទាក់ទង