លទ្ធផល​បង្ក្រាប​គ្រឿងញៀន​ទូ​ទាំង​ប្រទេស ​ថ្ងៃ​ទី​២៨​ ធ្នូ​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ៥៧​នាក់​

រាជធានី​ភ្នំពេញ​៖​ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចុះបង្ក្រាបជនសង្ស័យ​ដោយឃាត់ខ្លួនមនុស្សចំនួន​ ៥៧​នាក់​ (​ស្រី​០៥​នាក់​)​ ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ២៧​ករណី នៅ​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ២០២០នេះ​។

​សមត្ថកិច្ច បន្តថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៥៧​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ២៧​នាក់​ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ ចំនួន​ ៣០​នាក់​។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ ក្នុង​ថ្ងៃ​ទី​២៨​ ខែធ្នូ​ រួម​មាន​៖
-​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ៧១៧,៧៤​ក្រាម​ និង​៤​កញ្ចប់​តូច​ -​មេ​តំ​ហ្វេ​តា​មីន​(Wy)​ =​ ១៨,៩៤​ក្រាម​។​

​លទ្ធផល​ខាងលើ​ ១០​អង្គភាព ​បាន​ចូលរួម​បង្ក្រាប​៖​
​នគរបាល​:​ ១០​អង្គភាព​

១​- មន្ទីរ​៖​ ជួញដូរ​ ០៥​ករណី​ ឃាត់​ ៨​នាក់​ ប្រើប្រាស់​ ៦​ករណី​ ឃាត់​ ១០​នាក់​ ចាប់​យក​Ice​ ៥៦៣,៤៣​ក្រាម​។​
២​- បន្ទាយ​មាន​ជ័យ​៖​ ប្រើប្រាស់​ ២​ករណី​ ឃាត់​ ០៤​នាក់​ ចាប់​យក​ice​ ០,៥៤​ក្រាម​ និង​Wy​ ០,៩០​ក្រាម​។​
៣​-​ បាត់ដំបង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​។​
៤​- កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ប្រើប្រាស់​ ០​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ice​ ១,៨៤​ក្រាម​។​
៥​- កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ ចាប់​ ១​នាក់​ ចាប់​យក​ice​ ២,៧៣​ក្រាម​។​
៦​-​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ០​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក​ice​ ០៤​កញ្ចប់​តូច​។​
៧​- សៀមរាប​៖​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០៧​នាក់​។​
៨​- ព្រះ​សីហ​នុ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ០៥​នាក់​ ចាប់​យក​ ice​ ១០៦,២០​ក្រាម​ និង​Wy​ ១៧,៩៧​ក្រាម​។​
៩​- ឧត្តរមានជ័យ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០២​នាក់​ ចាប់​យក​ice​ ៤១,៧៥​ក្រាម​។​
១០​- រាជធានី​ភ្នំពេញ​៖​ ប្រើប្រាស់​ ០២​ករណី​ ឃាត់​ ០៤​នាក់​។​

​កងរាជអាវុធហត្ថ​:​ ២​អង្គភាព​
១​- បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​ice​ ០,៤៣​ក្រាម​ និង​Wy​ ០,០៧​ក្រាម​។​
២​- កំពង់ចាម​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​ice​ ០,៨២​ក្រាម​៕

អត្ថបទដែលជាប់ទាក់ទង