មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ២នាក់ទៀត ជាស្ត្រីពលករវិលពីថៃ..

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ០២នាក់ ដែលជាស្ត្រីពលករត្រឡប់មកពីប្រទេសថៃ។ ក្នុងនោះ ម្នាក់មានអាសយ័ដ្ឋាន នៅស្រុកកំរៀង ខេត្តបាត់ដំបង និង ម្នាក់ទៀត មានអាសយ័ដ្ឋាននៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្រសួងសុខាភិបាល បញ្ជាក់ថា នៅថ្ងៃនេះ មិនមានអ្នកជំងឺព្យាបាលជាសះស្បើយទេ។

បច្ចុប្បន្នអ្នកជំងឺវីដ-១៩ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ មានចំនួន០៥នាក់៕

អត្ថបទដែលជាប់ទាក់ទង