ដំណឹងភ្លេចកាបូបនៅលើរថយន្តឈ្នួល ម៉ាកសាំយ៉ុងពណ៌លឿង បេនឡានផ្សារឈូក-ភ្នំពេញ..

ខេត្តកំពត៖ ស្ត្រីវ័យចំណាស់ម្នាក់ ឈ្មោះ មឿន ឡុញ រស់នៅភូមិពស់ពង ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត មានប្រសាសន៍ថា រូបគាត់ បានភ្លេចកាបូបដៃពណ៌ខ្មៅមួយ នៅលើរថយន្តឈ្នួល ម៉ាកសាំយ៉ុង ពណ៌លឿង ដោយជិះចេញពីចំណុចប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំនារាយណ៍ ស្រុកឈូក កាលពីម៉ោងជាង ០៣រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។

ស្ត្រីដដែល បញ្ជាក់ថា នៅក្នុងកាបូបនោះ មានលុយ ២០០ដុល្លារ, អត្តសញ្ញាណប័ណ្ណ ០៣សន្លឹក, សៀវភៅគ្រួសារមួយសន្លឹក និងប្លង់ដី ចំនួន ០២សន្លឹក..។

អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ត្រីវ័យចំណាស់រូបនេះ បានអំពាវនាវដល់ម្ចាស់រថយន្តឈ្នួល ក៏ដូចអ្នកដំណើរ ចេញពីបេនផ្សារឈូក ខេត្តកំពត តាមផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់ រាជធានីភ្នំពេញ មេត្តាជួយនាំយកឯកសារអត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ និងប្លង់ដី យកមកប្រគល់ឲ្យរូបគាត់ដោយអនុគ្រោះ ផងចុះ។ ហើយចំពោះថវិកាចំនួន ២០០ដុល្លារ ដែលមាននៅក្នុងកាបូប សូមប្រគល់ជូនទាំងអស់ និងថែមជូនថវិកាបន្តិចបន្តួចទៀត ជាការអរគុណ។
សូមទាក់ទងលេខ លោកយាយ មឿន ឡុញ៖ ០៩៦ ៦៦ ២៧ ០៨៨៕

អត្ថបទដែលជាប់ទាក់ទង