លោក ឌឹម សំបូរ បញ្ជាកម្លាំងល្បាតលើផ្ទៃសមុទ្រ ដើម្បីត្រួតពិនិត្យ ប្រជាពលរដ្ឋឆ្លងដែន ចេញចូល ពីប្រទេសជិតខាង ចូលមកកម្ពុជា..

ខេត្តព្រះសីហនុ៖ លោកវរៈសេនីយ៍ឯក ឌឹម សំបូរ ប្រធានអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ មានប្រសាសន៍នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះថា កម្លាំងជំនាញ របស់លោក សហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ បានចល័តកម្លាំងល្បាត នៅលើផ្ទៃសមុទ្រ ប្រយោជន៍ដើម្បីត្រួតពិនិត្យ រាល់ការចេញចូល របស់ប្រជាពលរដ្ឋឆ្លងដែន ពីប្រទេសជិតខាង ចូលមកកម្ពុជា។

លោកបន្តថា យុទ្ធនាការខាងលើនេះ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ តាមវិធានការ របស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល។

លោកវរៈសេនីយ៍ឯក ឌឹម សំបូរ បន្ថែមថា សកម្មភាពល្បាតខាងលើនេះ ក្រៅអំពីត្រួតពិនិត្យ នៅតាមភូមិសាស្ត្រ ក្នុងខេត្តព្រះសីហនុ កម្លាំងជំនាញ ក៏បានចុះល្បាតដូចគ្នានេះ នៅតាមផ្លូវទឹកនានា នៅតាមខេត្តជាប់ឆ្នេរដ៏ទៃទៀត ស្របតាមបទបញ្ជា របស់លោក ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ ក៏ដូចជាគោលការណ៍រួម របស់គណៈបញ្ជាការឯកភាព នៃរដ្ឋបាលខេត្តជាប់តំបន់ឆ្នេរសមុទ្រទាំងបួន៕

អត្ថបទដែលជាប់ទាក់ទង