អភិបាលក្រុងព្រះសីហនុ ប្រកាសលេខទូរស័ព្ទឲ្យពលរដ្ឋទាក់ទង ពេលជួបបញ្ហាមិនប្រក្រតីអ្វីមួយ..

ខេត្តព្រះសីហនុ៖ អភិបាលក្រុងព្រះសីហនុ លោក អុី សុខឡេង មានប្រសាស៍ថា នៅក្នុងដំណើរការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក្នុងក្រុងព្រះសីហនុ ប្រសិនបើមានមន្ត្រី ឬកម្លាំងប្រជាការពាររូបណា ឃុបឃិតទទួលប្រាក់ក្រៅផ្លូវការ (ប្រាក់សំណូក) ពីប្រជាពលរដ្ឋ ឬអ្នកពាក់ព័ន្ធ ពេលចុះបំពេញការងាររៀបចំសណ្តាប់ធ្នាប់ សូមរាយការណ៍មកមន្ត្រីសាលាក្រុងព្រះសីហនុ តាមទូរស័ព្ទលេខ៖ ០១២ ៦៥ ៧០ ៦១, ០១៥ ៣៥ ៩៥ ៣៥។

លោក អ៊ី សុខឡេង សង្កត់ធ្ងន់ថា វិធានការនេះ ធ្វើឡើងដើម្បីទប់ស្កាត់ ការឆ្លើយទម្លាក់កំហុសដាក់គ្នា រវាងផ្នែកមានសមត្ថកិច្ច និងពលរដ្ឋ ឬអ្នកពាក់ព័ន្ធ ពេលចុះប្រតិបត្តិការ ដើម្បីរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវសាធារណៈ ឲ្យមានតម្លាភាព៕

អត្ថបទដែលជាប់ទាក់ទង