លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វពង្រូលធំមួយក្បាលទៀត យកទៅលែងឲ្យរស់នៅតំបន់ព្រៃធម្មជាតិវិញ!

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វពង្រូលធំមួយក្បាល ពីប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តប្រគល់ជូនរូបលោក ដើម្បីយកទៅលែង ឲ្យរស់នៅតំបន់ព្រៃធម្មជាតិវិញ។

ប្រជាពលរដ្ឋជាម្ចាស់សត្វពង្រូល បានឲ្យដឹងថា ការដែលរូបគាត់ស្ម័គ្រចិត្តប្រគល់សត្វពង្រូលមួយក្បាលនេះ ជូនលោកឧកញ៉ា ក៏ព្រោះតែកន្លងមក បានឃើញសកម្មភាព របស់លោកឧកញ៉ា ទៀ វិចិត្រ តាមរយៈការបង្ហោះខ្សែវីដេអូ ឃើញ លោកឧកញ៉ាស្រឡាញ់ ការពារ អភិរក្ស និងនាំយកសត្វព្រៃជាច្រើនប្រភេទ យកទៅលែងឲ្យរស់នៅក្នុងព្រៃធម្មជាតិវិញ ជាបន្តបន្ទាប់។

លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋជាម្ចាស់សត្វ ដែលបានប្រគល់សត្វពង្រូលមួយក្បាល មករូបលោក ដើម្បីនាំយកទៅលែង និងអភិរក្ស។

បន្ថែមលើនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់សហគមន៍ ឲ្យចូលរួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់ កុំសម្លាប់ ប្រយោជន៍ ដើម្បីរួមចំណែកជាមួយសង្គមជាតិ
លើការងារថែរក្សា និងអភិរក្សសត្វព្រៃនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង