ថ្ងៃនេះ នៅលើលម្ហសមុទ្រខេត្តព្រះសីហនុ មានខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រធំៗ

ខេត្តព្រះសីហនុ៖​ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចស្ថាប័នពាក់ពន្ធ័ បានអំពាវនាវដល់អ្នកធ្វើដំណើរផ្លូវសមុទ្រ ត្រូវបង្កើនការប្រុងប្រយត័្ន ខ្លាចមានគ្រោះថ្នាក់ បណ្តាលមកពីខ្យល់ និងរលកសមុទ្រខ្ពស់ នៅលើលម្ហសមុទ្រ ព្រោះនៅព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ​២០២១នេះ នៅតំបន់សមុទ្រមាន​ខ្យល់បោកបក់ខ្លាំង និងមានរលកសមុទ្រធំៗ។

បន្ថែមលើនេះ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបញ្ជាក់អំពីស្ថានភាពធាតុអាកាស នៅថ្ងៃទី១២ ខែមករា ២០២១នេះ បានបញ្ជាក់ថា​​ តំបន់សមុទ្រមានរលកខ្ពស់ៗ និងបានអំពាវដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមសមុទ្រ ត្រូវមានការប្រុងប្រយត្ន័ពីសុវត្ថិភាពជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង