គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ ថ្ងៃ​ទី​១២​ ខែមក​រា​ បានកើតឡើង៣​លើក​ ស្លាប់​៣​នាក់​​ និងរបួស​៥​នាក់​

រាជធានី​ភ្នំពេញ​៖​ មន្ត្រីនគរបាលចរាចរណ៍ផ្លុវគោក នៃក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានទាំងអស់គ្នា និងគ្រប់ពេលវេលា ទោះបីចម្ងាយផ្លូវជិត ឬឆ្ងាយបែបណាក្តី​ ប្រយោជន៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍, អ្នកស្លាប់ និងរងរបួស នៅក្នុងប្រទេសកម្ពុជា ព្រោះគ្រោះថ្នាក់ចរាចរណ៍បានកើតមានរាល់ថ្ងៃ។

មន្ត្រីនគរបាលចរាចរណ៍ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស នៅ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២១​នេះ បណ្តាល​ឲ្យ​មានមនុស្ស​ស្លាប់​ចំនួន ០៣​នាក់​(​ស្រី​ម្នាក់​)​ របួសធ្ងន់​ ០៣​នាក់​(​ស្រី​ម្នាក់​)​ និង​របួសស្រាលចំនួន​ ០២​នាក់។

​យោង​តាម​ទិន្នន័យ​ នៃគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ផ្សព្វផ្សាយនៅ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២១នេះ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់ចរាចរណ៍បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និងរបួសសរុបមានចំនួន​ ០៨នាក់​ គឺ​កើតឡើង​ដោយសារ​យានយន្តបុក​ប៉ះទង្គិច​គ្នា​​ចំនួន​ ០៣​លើក​៕

ប្រភព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង