ថ្ងៃនេះនគរបាល រក​ឃើញ​យានយន្ត​ល្មើស​ច្បាប់ នៅ​ទូ​ទាំង​ប្រទេស​​១,២៤០​គ្រឿង​ និង​​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​

រាជធានី​ភ្នំពេញ​៖​ យោងតាមរបាយការណ៍​ របស់នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ផ្សព្វផ្សាយ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២១​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ការអនុវត្តចរាចរណ៍​ផ្លូវគោក​ បង្ហាញ​ថា​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ១២,៥៥៦​គ្រឿង​ ម៉ូតូ​ ៨,០២២​គ្រឿង។​ ក្នុង​នោះ បាន​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ១,២៤០​គ្រឿង​ និងមាន​ម៉ូតូ​ចំនួន​ ៩៧៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេសកម្ពុជា។

​ដោយឡែក​ ក្នុង​រយៈពេល​១២​ថ្ងៃ​ គិតចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​១២​ ខែមករា​​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មធ្យោបាយ​ចូល​គោលដៅ​មាន​ចំនួន​ ៩៧,១៤៤​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ១១,១២០​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៨,៣៣៣​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេសកម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង