ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៦នាក់ទៀត

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃពុធ ទី​១៣ ខែមករា ឆ្នាំ​២០២១នេះ ​បានរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ថ្មីចំនួន ០៦នាក់ទៀត និងមិនមានអ្នកជំងឺជាសះស្បើយទេ។

យោងតាមសសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១២ ខែមករា ឆ្នាំ​២០២១ បានបង្ហាញថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន ០៦នាក់ គឺជាពលករធ្វើដំណើរមកពីប្រទេសថៃ។

ក្រសួងសុខាភិបាលបញ្ជាក់ថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៩៨នាក់ ស្រី ១១៧នាក់ និងបុរស ២៨១នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយ មានចំនួនសរុប ៣៧៦នាក់ ស្រី ១០០នាក់ និងបុរស ២៧៦នាក់។

បច្ចុប្បន្ននេះ មានអ្នកជំងីកូវីដ-១៩ សរុបចំនួន ២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងនោះមានស្ត្រី ១៧នាក់ និងបុរសចំនួន ០៥នាក់។

សូមអាន សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ពិស្តារដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង