នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ​ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពីរសៀល​ថ្ងៃទី១១ ខែមករា​ ឆ្នាំ​២០២១​ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅក្រុម​១​ ភូមិ​០៥​ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ រួមមាន៖ ឈ្មោះ​ នួន​ រតនា ភេទ​ប្រុស​ ឆ្នាំកំណេីត​១៩៩៦​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករសំណង់។ ទីលំនៅបច្ចុប្បន្ន​ក្រុម​១​ ភូមិ៥​ សង្កាត់​លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្រុកកំណេីត​ភូមិកន្ទួត ឃុំកន្ទួត​ ស្រុកជាំក្សា​​ន្ត ខេត្តព្រះវិហារ និងឈ្មោះ សយ​ វណ្ណតាក់​ ភេទ​ប្រុស​ ឆ្នាំកំណេីត​១៩៩៣​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន​ភូមិ​៥​ សង្កាត់​​លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្រុកកំណេីត​ភូមិក្រោលគោ ឃុំ​ក្រោលគោ​ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

សមត្ថកិច្ចបញ្ជាក់ថា នៅក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមព៌ណសថ្លា សង្ស័យសារធាតុញៀន​ចំនួន ០៥​​កញ្ចប់ធំ, ទូរសព្ទ័ ០២​គ្រឿង, ម៉ូតូ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និងវត្ថុតាង កំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង