បុរសម្នាក់ ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួន ក្នុងបន្ទប់ជួល

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កាលពីល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បុរសម្នាក់ ត្រូវគេប្រទះឃើញចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលលេខ៧៣ ខាងមុខរោងចក្រញ៉ូវស្តារ ស្ថិតក្នុងក្រុម១៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា សាកសពជនរងគ្រោះមានឈ្មោះ ឡង់ សំអេន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងឡាន នៅក្រុមហ៊ុន ហ៊ុយ ប៉ាង មានស្រុកកំណើត នៅភូមិគរ ឃុំចន្រ្តី ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅកន្លែងកើតហេតុ។

បន្ទាប់ពីធ្វើកោសល្យវិច័្ចយរួចមក សមត្ថកិច្ច បានសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយអត្តឃាត (ចងក) ខ្លួនឯងពិតប្រកាដមែន។ ប៉ុន្តែទាក់ទងទៅបញ្ហានេះ ក៏មិនទាន់ដឹងនៅឡើយដែរថា មូលហេតុអ្វីទើបបុរសខាងលើ ដាច់ចិត្តធ្វើអត្តឃាត(ចងក) សម្លាប់ខ្លួនឯងបែបនេះទេ។

បច្ចុប្បន្ន សាកសពត្រូវសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ នាំយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង