សមត្ថកិច្ច បាញ់សម្លាប់ខ្មាន់កាំភ្លើង ដែលបាញ់ លោក រ៉េត ស៊ីណែត ស្លាប់ហើយនៅខេត្តក្រចេះ

ខេត្តក្រចេះ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ គឺលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ថ្លែងប្រាប់បណ្តាញសារព័ត៌មានថា ជនដៃដល់ ដែលបានបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌស្រាល  បានស្លាប់ហើយ ក្រោយផ្ទុះអាវុធមួយប្រាវ ជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារជនល្មើសរូបនេះ បានបាញ់តដៃមិនព្រមប្រគល់ខ្លួនតាមសម្រួល។

សមត្ថកិច្ច បានឲ្យដឹងថា ករណីផ្ទុះអាវុធខាងលើនេះ បានកើតឡើងនៅល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ  នៅចំណុចអូរកណ្តៀង ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីសមត្ថកិច្ចស្រុកសំបូរ សហការជាមួយ សមត្ថកិច្ចខេត្តស្ទឹងត្រែង ឡោមព័ទ្ធជនដៃដល់។

ជនដៃដល់រូបនេះ មានឈ្មោះ អ៊ា ណារ៉េន គឺជាខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់ លោកវរសេនីយ៍ រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កាលពីយប់ថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២០ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមផ្លូវសហព័ន្ធរុស្សី ទល់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ៕ ដោយ៖ សត្យា

អត្ថបទដែលជាប់ទាក់ទង