បើកកិច្ចប្រជុំស្តីពីការប្រមូល និងគ្រប់គ្រងថវិកា ដែលបានពីភ្ញៀវទេសចរ ទៅកម្សាន្តតាមកោះ សម្រាប់ទ្រទ្រង់ ដល់ការអភិរក្សធនធានតំបន់ឆ្នេរ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្តីពីការប្រមូល និងគ្រប់គ្រងថវិកា ដែលទទួលបានពីភ្ញៀវទេសចរ ទៅកម្សាន្តតាមកោះ សម្រាប់ទ្រទ្រង់ដល់ការគ្រប់គ្រង និងអភិរក្សធនធានតំបន់ឆ្នេរ ក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលា ក្រោមអធិបតីភាព លោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ, លោកជំទាវ គួច ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ រួមទាំងលោក លោកស្រី តំណាងឲ្យម្ចាស់ក្រុមហ៊ុន ដែលជាសមាជិក របស់សមាគម និងលោកលោកស្រីជាថ្នាក់ដឹកនាំមកពីតាមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធនានា នៃរដ្ឋបាលខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង