លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៥​ មក​រា​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ៦៣​នាក់​

រាជធានី​ភ្នំពេញ​៖​ សមត្ថកិច្ចនគរបាល ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​ ៦៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ៣១​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៥​ ខែមករា​នេះ​។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៦៣​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ៣៤​នាក់​ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ ចំនួន​ ៣៩​នាក់​។

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ ក្នុង​ថ្ងៃ​ទី​១៥​ ខែមករា​ រួម​មាន​៖

-​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ៣០,៦៦​ក្រាម​ និង​៥៥​កញ្ចប់​តូច​ និង​មេ​តំ​ហ្វេ​តា​មីន​(wy)=០,៤៨​ក្រាម​។

​លទ្ធផល​ខាងលើ​នេះ មានការសហការចំនួន ០៦​អង្គភាព​ បាន​ចូលរួម​បង្ក្រាប​៖

​នគរបាល​៖​ ០៦​អង្គភាព​

១​- មន្ទីរ​៖​ ជួញដូរ​ ០៤​ករណី​ ឃាត់​ ០៦​នាក់​ ប្រើប្រាស់​ ១៣​ករណី​ ឃាត់​ ៣២​នាក់​ ចាប់​យក​ice​ ៦,៣៨​ក្រាម​។​

២​- បន្ទាយ​មាន​ជ័យ​៖​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០១​នាក់​។​

៣​- កណ្ដាល​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក​Ice​ ០,៣២​ក្រាម​។​

៤​- សៀមរាប​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០២​នាក់​ ចាប់​យក​ice​ ៥,៤០​ក្រាម​។​

៥​- ស្វាយ​រៀង​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៣​នាក់​ ចាប់​យក​ice​ ៤៥​កញ្ចប់​តូច​។​

៦​- រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ០៣​ករណី​ ឃាត់​ ០៤​នាក់​ ប្រើប្រាស់​ ០៣​ករណី​ ឃាត់​ ០៦​នាក់​ ចាប់​យក​ice​ ០៨​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​៖​ ០៣​អង្គភាព​
១​- បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៤​នាក់​ ចាប់​យក​ice​ ១១,៤៨​ក្រាម​ និង​Wy​ ០,៤៨​ក្រាម​។​

២​- សៀមរាប​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០២​នាក់​ ចាប់​យក​ice​ ៧,០៨​ក្រាម​។​

៣​- រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០២​នាក់​ ចាប់​យក​ice​ ២​កញ្ចប់​តូច​៕

អត្ថបទដែលជាប់ទាក់ទង