លទ្ធផលត្រួតពិនិត្យច្បាប់ ចរាចរណ៍ថ្ងៃទី១៥ មករា រកឃើញមធ្យោបាយល្មើស៩៣២គ្រឿង

រាជធានីភ្នំពេញ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញថា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៩៣២គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៦០៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

ដោយឡែកក្នុងរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ០១ ដល់ថ្ងទី១៥ ខែមករា ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១៤,២៣៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១០,៥៣៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង