លោក ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មាន បើនៅតែថតយកព័ត៌មាន ក្នុងដែនសមត្ថកិច្ចហាមឃាត់ទៀត នឹងប្រឈមការឃាត់ខ្លួនភ្លាមៗ

រាជធានីភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាថ្មីម្តងទៀត បានក្រើនរំលឹកដល់ ក្រុមអ្នកសារព័ត៌មានទាំងអស់ សូមកុំទៅថតយកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរ ដែលហាមឃាត់ ឬកំពុងបំពេញកិច្ចការងារតទៅទៀត ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន។

លោក ខៀវ កាញារីទ្ធ បន្តទៀតថា «បើនៅមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ច មានសិទ្ធិ ចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន ពេលនោះតែម្តង។ ដូច្នេះអ្នកសារព័ត៌មាន ត្រូវយល់ឲ្យបានច្បាស់ពីកិច្ចការងារនេះ ដោយកុំគិតថា ខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិថតបានគ្រប់ទីកន្លែងឲ្យដោះ ហើយត្រូវយល់ពីការងារ របស់សមត្ថកិច្ចផង»។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងដូច្នេះ គឺធ្វើឡើង ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង០៥ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១នេះ៕

អត្ថបទដែលជាប់ទាក់ទង