ល្ងាចថ្ងៃចន្ទនេះ ស្ត្រីចំនួន២នាក់ បានលង់ទឹកស្លាប់ នៅលើកោះរ៉ុង..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលក្រុងកោះរ៉ុង បានឲ្យដឹងព័ត៌មានបឋមថា ស្ត្រីចំនួន ០២នាក់ បានលង់ទឹកស្លាប់ នៅម៉ោងជិត ០៥ល្ងាចថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ នៅចំណុចព្រែកកណ្តាល ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះទាំង០២នាក់នេះ គឺជាម្តាយ និងកូនស្រី ដោយត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ នៅចំណុចព្រែកកណ្ដាល ស្រះចិញ្ចឹមត្រី របស់ឈ្មោះ សោម ករណី ស្ថិតនៅក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សាកសពទាំង ០២នាក់មានឈ្មោះ មិន សុភាព ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាម្ដាយ និងឈ្មោះ យឹម គឹមមួយ ភេទស្រី អាយុ ១៦ឆ្នាំ ត្រូវជាកូន។ ស្ត្រីរងគ្រោះទាំង ០២នាក់ រស់នៅក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន សាកសពស្ត្រីរងគ្រោះទាំង ០២នាក់ បានរក្សាទុក្ខនៅកន្លែងកើតហេតុ ដោយរង់ចាំខាងសមត្ថកិច្ចកោសល្យវិច្ឆ័យខេត្តព្រះសីហនុ មកពិនិត្យរកដើមហេតុ បណ្តាលឲ្យជនរងគ្រោះលង់ទឹកស្លាប់៕

អត្ថបទដែលជាប់ទាក់ទង