អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៨ មករា រកឃើញមធ្យោបាយល្មើស ៦៩១គ្រឿង នៅទូទាំងប្រទេស

រាជធានីភ្នំពេញ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញថា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៦៩១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៥៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ .អនក្រ.បក នៅទូទាំងប្រទេស។

ដោយឡែកក្នុងរយៈពេល ១៨ថ្ងៃ គឺចាប់ពីថ្ងៃ០១ ដល់ថ្ងទី១៨ ខែមករា ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានរកឃើញមធ្យោបាយល្មើសសរុបចំនួន ១៦,៥៣៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២,២៥៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស៕

 

អត្ថបទដែលជាប់ទាក់ទង