ស្លាប់៧របួស១៧នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ០៧នាក់ (ស្រី០១នាក់) បានស្លាប់ របួសធ្ងន់ ០៨នាក់ (ស្រី០៣នាក់) និងរបួសស្រាល ៩នាក់ (ស្រី០១នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង នៅទូទាំងប្រទេស ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ។

យោងតាមទិន្នន័យ នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ផ្សព្វផ្សាយដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ២៤នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១០លើក៕

អត្ថបទដែលជាប់ទាក់ទង