នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពី​ល្ងាច ថ្ងៃ​ទី១៧ ខែមករា ឆ្នាំ​២០២១ បានចុះបង្រ្កាបករណីចែកចាយ និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅចំណុចផ្លូវបេតុងមុខតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង០២នាក់ មានឈ្មោះ អៀង និមល ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ លៀង ភាព ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ៣កញ្ចប់(តូច), ទូរស័ព្ទដៃចំនួន ០២គ្រឿង, និងម៉ូតូចំនួន ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ ទាំង០២នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាត់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង