ស្នងការនគរបាលខេត្តព្រះសីហនុ ចេញបទបញ្ជាមិនឲ្យមន្ត្រីអនុវត្តច្បាប់ណាម្នាក់ ទៅកាងបទល្មើសផ្សេងៗដាច់ខាត

ខេត្តព្រះសីហនុ៖ ស្នងការនគរបាល ខេត្តព្រះសីហនុ គឺលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចេញបទបញ្ជា ហាមមិនឲ្យ មន្ត្រីអនុវត្តច្បាប់ណាម្នាក់ ទៅកាង ឬនៅពីក្រោយបទល្មើសផ្សេងៗ ជាដាច់ខាត។

លោកបន្តថា វិធានការ ទាំង(៣)ខាងលើនេះ ត្រូវដើរព្រមគ្នា គឺអប់រំផ្សព្វផ្សាយ, វិធានការជំនាញ និងវិធានការច្បាប់។ ហើយហាមដាច់ខាត មន្ត្រីអនុវត្តច្បាប់ ទៅកាង ឬនៅពីក្រោយបទល្មើស។

លោកស្នងការ ជួន ណារិន្ទ ឲ្យដឹងដូច្នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំ ពង្រឹងផែនការ ប្រឆាំងគ្រឿងញៀន, ប្រឆាំងការជួញដូរ និងបទល្មើសសេដ្ឋកិច្ច រៀបចំឡើងនៅ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង