លោកឧកញ៉ា ទៀ​ វិចិត្រ​ ​នាំយកកូន​ខ្លាឃ្មុំ,សត្វ​ទោច​ និង​សត្វ​ស្វាសរុប៤ក្បាល​ មកប្រគល់ជូនសួនសត្វ ​ម៉ុង​ ឫទ្ធី​សែនជ័យ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ​ វិចិត្រ​ បាន​នាំយកកូន​ខ្លាឃ្មុំ០​១ក្បាល,​ សត្វ​ទោច ០១ក្បាល​ និង​ សត្វ​ស្វា ០២ក្បាល​ មកប្រគល់ជូន ឯកឧ្តមបណ្ឌិត ម៉ុង ឫទ្ធី ដើម្បីចិញ្ចើម​​ថែរក្សា​ការពារ​ទុក​ នៅក្នុង​សួនសត្វ​ ក្នុង​តំបន់​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ មានទីតាំង​នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ពិធីប្រគល់សត្វព្រៃទាំង ០៤ក្បាលនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានថ្លែងអំណរគុណ ចំពោះទឹកចិត្តមនុស្សធម៌ ស្រលាញ់ការអភិរក្ស របស់ លោកឧកញ៉ា ទៀ វិចិត្រ​ ដែលបាននាំយកកូនខ្លាឃ្មុំ ០១ក្បាល, សត្វ​ទោច ០១ក្បាល និង​សត្វ​ស្វា​ ០២ក្បាល មកប្រគល់ជូនឯកឧត្តម យកទៅចិញ្ចើម​ថែរក្សាការពារ​ទុក​ នៅក្នុង​សួនសត្វ​ ក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុងឫទ្ធីសែនជ័យនេះ៕

អត្ថបទដែលជាប់ទាក់ទង