សម្តេចតេជោ ហ៊ុន សែន ស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ពីប្រទេសឥណ្ឌា

រាជធានីភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សា រវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ បានស្នើសុំជំនួយវ៉ាក់សាំងចាក់ការពាជំងឺកូវីដ-១៩ ពីប្រទេសឥណ្ឌា។

សំណើខាងលើនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើតាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត ទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌា បានផលិតវ៉ាក់សាំងកូវីដ-១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋ របស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំ២០២១នេះ៕

 

អត្ថបទដែលជាប់ទាក់ទង