បុរសម្នាក់បានស្លាប់ ក្រោយធ្លាក់ពីលើសំណង់អគារ នៅតំបន់អូរត្រេះ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានកម្មករម្នាក់ បានស្លាប់ភ្លាមៗ ក្រោយធ្លាក់ពីលើសំណង់អគារ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ(ឆៃណាថោន) ស្ថិតក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រី ផាន្នី ភេទប្រុស អាយុ១៨ឆ្នាំ ស្រុកកំណើត ភូមិឆៃលូ ឃុំ អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហើយរាល់ថ្ងៃនេះ ជនរងគ្រោះស្នាក់នៅក្នុងអាគារសំណង់ខាងលើ។

តាមការពិនិត្យសាកសព របស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ បានឲ្យដឹងថា សាកសពស្លាប់ដោយសារធ្លាក់ពីលើទីខ្ពស់ អាគារជាន់ទី២៨ (គ្រោះថ្នាក់ការងារ)។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅ
ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

អត្ថបទដែលជាប់ទាក់ទង