ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ​២០២១​ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ពន្ធ័បទល្មើសគ្រឿងញៀន នៅក្រុម​១៩​ ភូមិ​៤​ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់រួមមាន ឈ្មោះ​ ធី​ រ៉ាវីត​ ភេទប្រុស​ ឆ្នាំកំណេីត​ ២០០៣​ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន​ក្រុម​១​៩ ភូមិ​៤​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឈ្មោះ​ ធី​ រ៉ាវុធ​ ភេទប្រុស​ ឆ្នាំកំណេីត​ ១៩៩៨​ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្ន​ក្រុម​១​៩ ភូមិ​ ៤​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងឈ្មោះ​ ម៉ា​ ស្រស់​ ភេទស្រី​ ឆ្នាំកំណេីត​ ២០០២​ ជនជាតិខ្មែរ​ មុខរបរ​ខារ៉ាអូខេ​ ទីលំនៅបច្ចុប្បន្ន​ក្រុម​១​៩ ភូមិ​៤​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន​៖ ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ៤១​ កញ្ចប់ធំ, ទូរសព្ទ័​ ០៣​គ្រឿង, ម៉ូតូ​ ០២​គ្រឿង, ជញ្ជីងសម្រាប់​ថ្លឹងគ្រឿងញៀន​ ចំនួន​ ០១ និងថង់វិចខ្ចប់​ មួយចំនួនទៀត។

សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ឈានទៅបន្តសំណុំរឿងបញ្ជូនទៅកាន់តុលាការបន្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង