សរុបលទ្ធផលការងារឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ និង ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

នាឱកាសនោះ លោកស្រី បានលើកទឹកចិត្តឲ្យផ្នែកមានសមត្ថកិច្ច បន្តការខិតខំទប់ស្កាត់ បង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់រូបភាព។

លោកស្រីឧត្តមសេនីយ៍ត្រី ប៉ែន កញ្ញា ស្នងការរងខេត្ត ជាអនុប្រធានលេខាធិការដ្ឋានខេត្ត បានអានរបាយការណ៍ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២០ បានអនុវត្តន៍យុទ្ធសាស្ត្រផ្សព្វផ្សាយប្រឆាំងការជួញដូរមនុស្ស ក្នុងឆ្នាំ២០២០ បានចំនួន ១៩២ លើក សមាសភាពចូលរួម ៨,៧១១នាក់ ស្រី ៥,៥៧០នាក់។

លទ្ធផលបង្ក្រាបបាន ២៤លើក ឃាត់ខ្លួន ៣០មុខសញ្ញា (ជនជាតិ ចិន ០៧នាក់ ស្រី ជនជាតិរុស្ស៊ី ០១នាក់) ក្នុងនោះបង្ក្រាបជាក់ស្តែងចំនួន ១៣ករណី ឃាត់ខ្លួន ២៥មុខសញ្ញា (ជនជាតិចិន ០៩ មុខសញ្ញា ស្រី ០២មុខសញ្ញា) ករណីសញ្ចាកម្ម ០២ករណី ឃាត់ខ្លួន ០២មុខសញ្ញា (ជនជាតិចិន ០៤នាក់ និងរុស្ស៊ី ០១នាក់ស្រី)។

ស្រាវជ្រាវបង្ក្រាប ០៨ករណី ឃាត់ខ្លួន ០៨មុខសញ្ញា . ករណីរំលោភសេពសន្ទវ: ០២ករណី ០២មុខសញ្ញា (ចិន ០១ករណី)
– ករណីប៉ុនប៉ងរំលោភសេពសន្ទវ: ០២ ករណី ០២មុខសញ្ញា
– ករណីរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ០៣ករណី ០៣មុខសញ្ញ
– ករណីសេពសន្ទវ: និងចែកចាយរូបភាពអាសអាភាស ០១ករណី។

– កិច្ចសហប្រតិបត្តិការជួយសង្គ្រោះ ជនរងគ្រោះ ២៣លើក ជនរងគ្រោះ ៧១នាក់ ស្រី (ជនជាតចិន ២៤នាក់ វៀតណាម ២៣នាក់)៕

អត្ថបទដែលជាប់ទាក់ទង