កាកបាទក្រហមខេត្តព្រះសីហនុ នាំយកជំនួយមនុស្សធម៌ជូន យុវជនកាកបាទក្រហមម្នាក់ ជួបគ្រោះចរាចរណ៍ និងរលាកភ្លើង១គ្រួសារ

ខេត្តព្រះសីហនុ៖ លោកស្រី ប្រាក់ ចន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខាកាកបាតក្រហម ខេត្តព្រះសីហនុ រួមជាមួយសមាជិកច្រើនរូបទៀត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១នេះ បាននាំយកជំនួយមនុស្សធម៌ របស់កាកបាទក្រហម ទៅចែកជូនយុវជនកាកបាទក្រហមម្នាក់​ រៀននៅវិទ្យាល័យក្រុង ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងគ្រួសារក្រីក្ររងដោយរលាកភ្លើង ០១គ្រួសារទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ជំនួយផ្តល់ជូនយុវជនកាកបាទក្រហមខាងលើនេះ រួមមាន៖ ថវិកា ០២លានរៀល, ផ្លែឈើស្រស់, ទឹកផ្លែឈើ ០១កេះ, ទឹកដោះគោឆៅ ០១យួរ និងគ្រួសាររងគ្រោះដោយរលាកភ្លើង ថវិកា ០១លានរៀល៕

ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង