លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ថ្ងៃ​ទី​២៤​ ខែមក​រា​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​៣៤​នាក់​

រាជធានី​ភ្នំពេញ​៖​ សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​ ៣៤​នាក់​ (​ស្រី​៩​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ១០​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ២០២១នេះ​។ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៣៤​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ ០៩​នាក់​ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ ២៥​នាក់​។

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ ក្នុង​ថ្ងៃ​ទី​២៤​ ខែមករា​ រួម​មាន​ ៖​

– មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ៣៩,៣៣​ក្រាម​ និង​០៤​កញ្ចប់​តូច​។​

​លទ្ធផល​ខាងលើ​ ០៧​អង្គភាព​ បាន​ចូលរួម​បង្ក្រាប​ រួមមាន៖

១​- បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០៤​នាក់​ ប្រើប្រាស់​ ០​ករណី​ ឃាត់​ ០៥​នាក់​ ចាប់​យក​Ice​ ២០,២៦​ក្រាម​។​

២​- បាត់ដំបង​៖​ អនុវត្តន៍​ដីកា​ ០១ករណី​ ចាប់​ ០១​នាក់​។

៣​- កំពង់ចាម​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០២​នាក់​ ប្រើប្រាស់​ ០​ករណី​ ឃាត់​ ៨​នាក់​ ចាប់​យក​Ice​ ០៣​កញ្ចប់​តូច​។​

៤​- កំពង់ស្ពឺ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០២​នាក់​ ចាប់​យក​Ice​ ០,២៣​ក្រាម​។​

៥​- កណ្ដាល​៖​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០២​នាក់​ ចាប់​យក​ Ice​ ០១​កញ្ចប់​តូច​។​

៦​- ស្វាយ​រៀង​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក ​Ice​ ១៨,៨៤​ក្រាម​។​

៧​- រាជធានី​ភ្នំពេញ​៖​ ប្រើប្រាស់​ ០៤​ករណី​ ឃាត់​ 0៦​នាក់​៕

អត្ថបទដែលជាប់ទាក់ទង