ទាស់សម្តី​គ្នា​ពេល​ផឹកស៊ី​ ពលករ​ខ្មែរ​ម្នាក់​ប្រើ​ពូថៅ​កាប់​ក​ញ្ចឹ​ង​.​ក​គូទំនាស់​ ស្លាប់​ម្នាក់​ នៅ​ខេត្ត​ឈុ​ន​បុរី​ ប្រទេសថៃ

​ប្រទេស​ថៃ​ ៖​ យោងតាមការចុះផ្សាយ របស់គេហទំព័រនគរបាលជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ​២០២១ បានឲ្យដឹងថា ពលករ​ខ្មែរ​ម្នាក់​ ដែល​បច្ចុប្បន្ន​ កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ខេត្ត​ឈុ​ន​បុរី​ ប្រទេស​ថៃ​ ត្រូវ​បាន​ស្លាប់​ បន្ទាប់​ពី​បាន​ជួបជុំ​គ្នា​ផឹកស៊ី​ ហើយ​បាន​កើត​មាន​ជា​ទំនាស់​សំដី​គ្នា ​ធ្វើ​អោយ​ភាគី​ម្ខាង​ទៀត​ ដែល​ជា​ពលករ​ខ្មែរ​ដូច​គ្នា​នោះ​ បាន​ទាញ​ពូថៅ​កាប់​សំដៅ​ទៅ​លើក​ញ្ចឹ​ង​.​ក​ដួល​ដេក​ស្លាប់​តែ​ម្តង​។​

ហេតុ​ការ ​នៃ​អំពើ​ឃាតកម្ម​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ​៩​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២១​ ក្នុង​ក្រុមហ៊ុន​ សេន​សាន់​សេត​អ៊ិ​ន​ដា​ត​ទ្រី​ចាំ​កាត់​ លេខ​ ១៤២/២៦​ ស្ថិតក្នុងភូមិ​២​ ឃុំ​ណ​ង​ឆាក​ ស្រុក​បាន​ប៊ឹ​ង​ ខេត្ត​ឈុ​ន​បុរី​ប្រទេស​ថៃ ​គឺ​ស្ថិត​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​កម្មករ​។​

​សាក្សី​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ​ ​​ឈ្មោះ​ ណាត់​ (​ជនជាតិ​ថៃ​)​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​មុន​ពេល​កើតហេតុ​ រូបគាត់ ​បាន​ទទួល​ទូរស័ព្ទ​ពី​ឈ្មោះ​ ភុ​ត​ ជា​ (​ជា​ឃាតក​)​ បាន​ហៅ​ខ្លួន​អោយមក​និយាយ​គ្នា​រឿង​ការងារ​បន្តិច​ ប៉ុន្តែ​នៅពេល​ដែល​ខ្លួន ​មក​ដល់​គឺ​ឃើញ​ពួក​គេ​កំពុង​ផឹក​ស្រវឹង​ទៅ​ហើយ​ ដោយ​ម្នាក់​ទៀត​ឈ្មោះ​ យូ​ ណា​ (​ជន​រង​គ្រោះ​)​ គឺ​ពួក​គេ​ទាំង​ពីរ​នាក់​ ជា​ពលករ​ខ្មែរ​ធ្វើការ​ជាមួយ​គ្នា​ប្រហែល​ ០៥​ឆ្នាំ​កន្លងមក​ហើយ​។​

​សាក្សី​ដដែល​​​បន្ត​ថា​ នៅ​ពេល​នោះ​ រូបគាត់ ​ក៏​បាន​ផឹក​ស្រាស ​(​ឡៅ​ខាវ​ ៤០​ដឺ​ក្រេ​)​ អស់​មួយ​កែវ​ ដោយ​មិនដឹង​ជា​គេ​ទាស់​គ្នា​រឿង​អ្វី​ ព្រោះ​ខ្លួន​មិន​ចេះ​ស្តាប់​ខ្មែរ​ ទើប​​​​ងើបដើរ​ចេញ​ដល់​មាត់ទ្វារ​បន្ទប់​ ស្រាប់តែ ​ឮ​សូរដូច​គេ​កាប់​ឆ្អឹង​គោ​ ព្រមទាំង​បាន ឮ​សម្លេង​ស្រែក​ រូបគាត់ ​ក៏​ងាក​មក​មើលឃើញ​ឈ្មោះ​ ភុ​ត​ ជា​ ឈរ​កាន់​ពូថៅ​យក្ស​យ៉ាង​ធំ​ប្រលាក់​ឈាម​ រីឯ​ឈ្មោះ​ យូ​ ណា​ បាន​ដួល​ដេក​នៅ​លើ​គ្រែ​នោះ​បាត់​ទៅ​ហើយ​ ទើប​ខ្លួន​បាន​ស្រែក​ឃាត់​ស្រប​ពេល​ដែល​អ្នក​ស្នាក់​នៅ​ជាប់​បន្ទប់​ ក៏​បាន​ចូល​មក​មើល​ ទើប​ឈ្មោះ​ ភុ​ត​ ជា​ ស្ទុះ​មក​វាយ​មួយ​ពូថៅ​ចំ​ដើមទ្រូង​គាត់ ​ហើយ​ជាន់​លើ​ទ្រូងទៀត ​ពេល​រូបគាត់​ដួល​ ហើយក្រោយមកជនសង្ស័យ ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​ទាំង​យប់​តែ​ម្តង​។​

ភ្លាមៗ​នោះ​ដែរ​ កម្លាំង​តម្រួត​ ក៏​បាន​ចុះ​មក​ដល់​ដោយ​ពិ​និត្យ​ឃើញ​ថា​ នៅ​កន្លែង​កើតហេតុ​ គឺ​មាន​បន្សល់ ​នូវ​ដប​ស្រាស​ចំនួន ០២​ដប​ ចាន​គ្រឿងក្លែម ​និង​ពូថៅ​យក្ស​០១។​ ចំណែក​ជន​រង​គ្រោះ ​មាន​ស្នាម​រយះ​ក​ញ្ចឹ​ង​.​ក ​និង​លើ​ចុង​ចិញ្ចើម​ខាងស្តាំ ​ព្រមទាំង​ដើមដៃ​ខាងឆ្វេង​ផង​។​

​លោក​ កុ​ត​ ថ្លែង​ អធិការ​តម្រួត​ស្រុក​បាន​ប៊ឹ​ង​ បញ្ជាក់​ថា​​ បញ្ហា​នេះ​ គឺ​បណ្តាល​មក​ពី​ការ​ស្រវឹង​ហើយ​បង្កើត​ជា​ទំនាស់​ពាក្យ​សម្តី​ ទើប​ឈាន​ដល់​ការ​កាប់សម្លាប់​បែប​នេះ។ ​បច្ចុប្បន្ន​ ឃាតករ​ត្រូវ​បាន​តម្រួត​ស្រុក​បាន​ប៊ឹ​ង​ចាប់ខ្លួន​បាន​ និង​រៀបចំ​សំណុំរឿង​ ដើម្បីបញ្ជូនទៅកាន់តុលាការ​​​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង