ប៉ូលីសហូឡង់ចាប់បាន «ស្តេចគ្រឿងញៀនអាស៊ី» នៅព្រលានយន្តហោះ

បរទេស៖ ទីភ្នាក់ងារពត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះថាការិយាល័យប៉ូលីសជាតិហូឡង់ បានថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា ប៉ូលីសហូឡង់ ចាប់បាន លោកTse Chi Lop អាយុ ៥៧ឆ្នាំជនជាតិកាណាដា ខ្សែស្រឡាយចិន នៅព្រលានយន្តហោះអន្តរជាតិ ក្រុងអាំស្តាដាម ក្នុងអំឡុងពេល រូបគាត់ត្រៀមខ្លួនឡើងយន្តហោះ ឆ្ពោះទៅកាន់ប្រទេសកាណាដាកាលពីថ្ងៃសុក្រ។

ប្រភពពត៌មានបញ្ជាក់ថា លោក Tse Chi Lop មានរហស្សនាម «El Chapo អាស៊ី» គឺជាជនសង្ស័យ ស្តេចគ្រឿងញៀនប្រចាំទ្វីបអាស៊ីប៉ាស៊ីហ្វិច។ ហើយថា ការចាប់ខ្លួននេះ បានធ្វើឡើងតាមសំណើ របស់ប៉ូលីសអូស្រ្តាលី ដែលបានចោទប្រកាន់បុរសនេះថា ជាមេបណ្តាញជួញដូរគ្រឿងញៀន ធំបំផុតលើលោក មានមូលដ្ឋាននៅប្រទេសជាច្រើន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច តំបន់ត្រីកោណមាស និងមានទឹកប្រាក់ចរាចរប្រមាណ ៧០.០០០លានដុល្លារអាមេរិច៕

ប្រភព៖ Reuters

អត្ថបទដែលជាប់ទាក់ទង