មន្ត្រីនគរបាលខេត្តព្រះសីហនុ កំពុងសាកសួរជនជាតិចិន២នាក់ ដែលនាំយកដំបងឆក់មានជាតិផ្ទុះ ចូលសណ្ឋាគារឆ្នេរសមុទ្រខៀវ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសជនជាតិចិនចំនួន ០២នាក់ ត្រូវបានសន្តិសុខសណ្ឋាគារឆ្នេរសមុទ្រខៀវ ចាប់ឃាត់ខ្លួន នៅព្រឹកថ្ងៃទី​២៤ ខែមករា ឆ្នាំ២០២១នេះ ខណៈជនជាតិចិនទាំង ០២នាក់ បានយកដំបងឆក់មានជាតិផ្ទុះចូលក្នុងសណ្ឋាគារ​។

សមត្ថកិច្ចបន្តថា ជនសង្ស័យជនជាតិចិនទាំង ០២នាក់ ស្នាក់នៅសណ្ឋាគារឆ្នេរសមុទ្រខៀវ នាក្រុងព្រះសីហនុ ក្នុងបន្ទប់លេខ២៩១២​ និង​ ២៩១៣។

ក្រោយឃាត់ខ្លួន ជនសង្ស័យជនជាតិចិនទាំង ០២នាក់ ត្រូវកងសន្តិសុខសណ្ឋាគារ បានប្រគល់ជូន កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង