ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកអណ្តើកសមុទ្រធំមួយក្បាលទៀត លែងចូលសមុទ្រធម្មជាតិ ដើម្បីអភិរក្ស..

ខេត្តព្រះសីហនុ៖ ឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមមនុស្សធម៌អូរបី (O3) ខេត្តព្រះសីហនុ បានបន្តនាំយកសត្វអណ្ដើកសមុទ្រ ឬសត្វក្រាសមួយក្បាលទៀត ដែលប្រជានេសាទប្រគល់ជូនរូបលោក យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិ ដើម្បីអភិរក្សឲ្យសត្វកម្រប្រភេទនេះ បានកើនចំនួនឡើងវិញ។

ឧកញ៉ាទៀ វិចិត្រ ដែលជាប្រធានក្រុមហ៊ុនជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C SPEED BOAT)ផងនោះ បញ្ជាក់ថា ការនាំយកសត្វអណ្តើកសមុទ្រយកទៅលែងលើកនេះ គឺជាការលែងលើកទី១២២ហើយៗថា សត្វប្រភេទនេះ ក៏បានបន្តពូជជាបណ្តើរៗហើយដែរ។

ព្រមជាមួយគ្នានេះ ឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនអ្នកនេសាទសមុទ្រមួយចំនួន ដែលបានសហការផ្តល់សត្វក្រាស ឬអណ្តើកសមុទ្រ ក្រោយនេសាទបានដើម្បីយកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ ជាបន្តបន្ទាប់មកនេះ។

ជាងនេះទៀត ឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅគ្រប់សហគមន៍ ជាពិសេសអ្នកនេសាទសមុទ្រ ត្រូវជួយការពារអភិរក្ស័អណ្តើកសមុទ្រ ឬសត្វក្រាសប្រភេទនេះ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្មផ្សេងៗឲ្យសោះ៕

អត្ថបទដែលជាប់ទាក់ទង