បុរស២នាក់រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ

​ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ Honda dream ប៉ុកប៉ះជាមួយម៉ូតូ Exciter នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨៨-១៨៩ ស្ថិតក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ​បណ្តាលឲ្យបុរស ០២នាក់ បានរងរបួសធ្ងន់។

សមត្ថកិច្ចបញ្ជាក់ថា ភាគីម៉ូតូម៉ាក Honda dream C១២៥ សេរីឆ្នាំ​២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរ (មិនទាន់ស្គាល់អត្តសញ្ញាណ) រងរបួសធ្ងន់។

ចំណែកភាគីម្ខាងទៀត ម៉ូតូម៉ាក Exciter ពណ៌ខៀវ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ វិត ភេទប្រុស មានទីលំនៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់)។

ក្រោយកើតហេតុ ជនរងគ្រោះទាំង ០២នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ។ រីឯវត្ថុតាងម៉ូតូទាំង ០២គ្រឿង បានយកទៅរក្សាទុកនៅ​អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីរង់ចាំរកដោះស្រាយនៅពេលក្រោយ៕

ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង