ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​៖​ ក្នុង​នាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ ត្រូវ​​ប្រកាន់​ភ្ជាប់​នូវ​​ពាក្យ​សម្តី​​​សមរម្យ​ និងមិន​ត្រូវ​អនុវត្ត​លើស​ពី​ការ​ណែនាំ​ឡើយ​!

រាជធានីភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា​ «​ក្នុង​នាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ ត្រូវ​តែ​ប្រកាន់​ភ្ជាប់​នូវ​កាយវិការ​ និង​ពាក្យ​សម្តី​ឲ្យ​បាន​សមរម្យ​ ហើយ​មិន​ត្រូវ​អនុវត្ត​លើស​ពី​ការ​ណែនាំ​ឡើយ​»​។​

​ការ​លើក​ឡើង​របស់​​លោកអគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បែបនេះ ​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២១នេះ​ នៅ​សាល​ប្រជុំ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ក្នុង​កិច្ចប្រជុំ​​ផ្សព្វផ្សាយ​ ផែនការ​ស្តី​ពី​ការ​លុប​បំបាត់​ការ​បង្ក​សំឡេង​រំខាន​លើស​កម្រិត​ ដោយ​យានយន្ត​គ្រប់​ប្រភេទ​។​ ​កិច្ចប្រជុំ​នេះ​ មានការ​ចូលរួម​ពី​លោក​​លោកស្រី​ស្នងការ​រង​ លោកនាយ​ការិយាល័យ​ លោក​អធិការ​នគរបាល​ខណ្ឌ​ទាំង​ ១៤​ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​​៕

ដោយ៖ សត្យា

អត្ថបទដែលជាប់ទាក់ទង