សមត្ថកិច្ចស្រុកព្រៃនប់ ឃាត់ខ្លួនបុរស៣នាក់ ពាក់ព័ន្ធករណីចែកចាយសារធាតុញៀន

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច​ជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពីរសៀលថ្ងៃទី​២៤ ខែមករា ឆ្នាំ២០២១​ បានឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៣នាក់ ពាក់ព័ន្ធករណីចែកចាយសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្ទះសំណាក់ឪសថ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច​ បញ្ជាក់ថា ជនសង្ស័យទាំង ០៣នាក់ រួមមាន៖ ឈ្មោះ សោម ចាយ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឈ្មោះ អេង ប៊ុនគៀន ភេទប្រុស អាយុ ២១ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង ឈ្មោះ វ៉ាត ប៊ុត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ភូមិព្រះទ្រហឹង ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត ស្នាក់នៅបណ្តោះអាសន្នភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ម្សៅក្រាម សថ្លា​ ចំនួន ០៣កញ្ចប់ (តូច២កញ្ចប់), ទូរស័ព្ទចំនួន០៤គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងចាត់វិធានការតាមនីតិវិធីច្បាប់៕

ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង