​បុរសពីរនាក់​ចង.ក សម្លាប់ខ្លួន នៅស្រុកកោះក្រឡ ដោយសារ​មាន​វិបត្តិ​ក្នុង​គ្រួសារ​

ខេត្ត​បាត់ដំបង​​៖​ សមត្ថកិច្ចនគរបាលស្រុកកោះក្រឡ បានឲ្យដឹងថា នៅម៉ោង ឥ៦​ព្រឹកថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២១​នេះ កម្លាំងជំនាញ បាន​ទទួល​ព័ត៌មាន​ពី​​​ប្រជាពលរដ្ឋមកថា មាន​ករណី​ធ្វើ​ឣ​ត្ត​ឃាត​ ដោយ​ចងក​សម្លាប់​ខ្លួន បាន​កើតឡើង​ចំនួន ០​២​លើក​ បណ្តាល​ឲ្យ​បុរស ០​២​នាក់​ស្លាប់​បាត់បង​ជីវិត​​។​

​ករណី​ទី​១​៖​ កើតឡើង​នៅ​ចំណុច​ភូមិ​ព្រៃ​ពពេល​ ឃុំ​គាស់​ក្រឡ​ ស្រុក​គាស់​ក្រឡ​​។​ ជន​រង​គ្រោះ​ឈ្មោះ​ ព្រំ​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ ឣា​យុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​​ក្រុម​គ្រួសារ​សាច់ញាតិ​ បញ្ជាក់​​ថា​ ជន​រង​គ្រោះរូបនេះ ​មាន​វិបត្តិ​គ្រួសារ ​រវាង​ប្តី​ប្រពន្ធ​ ព្រោះ​ប្រពន្ធ​ទៅ​រកស៊ី​នៅ​ភ្នំពេញ​។​

​ករណី​ទី​២​​៖​ កើតហេតុ​នៅ​ចំណុច​វត្ត​ឆ្នាល់មាន់​ ស្ថិត​ក្នុងភូមិ​ឆ្នាល់មាន់​ ឃុំ​ឆ្នាល់មាន់​ ស្រុក​គាស់​ក្រឡ​​។​ ជន​រង​គ្រោះ​ឈ្មោះ​ ទុំ​ កូ​វិ​ន​ដា​ ភេទ​ប្រុស​ ឣា​យុ​ ៣០​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​ស្នោ​ ឃុំ​ព្រែក​ខ្ពប​ ស្រុក​ឯក​ភ្នំ​ បាន​មក​លេង​ឪពុក​ម្តាយ​ដាក់​ពោង​លោត​នៅ​វត្ត​ឆ្នាល់មាន់​។​ ជន​រង​គ្រោះរូបនេះ​ មានវិបត្តិ​​​គ្រួសារ​ ព្រោះ​​ទើបតែ​លែងលះ​គ្នា​ជាមួយប្រពន្ធកាលពីពេលថ្មីៗ។​

សមត្ថកិច្ច បានបញ្ជាក់ថា ឆ្លងតាមការត្រួតពិនិត្យ​​សាកសព ​របស់​ជន​រង​គ្រោះ​ទាំង​ ០២នាក់ ដល់ទីកន្លែង​ សមត្ថកិច្ច​បានសន្និដ្ឋាន​​​ថា​ ជន​រង​គ្រោះ​ទាំង ០២នាក់ ពិតស្លាប់ ដោយ​​ចងក​សម្លាប់​ខ្លួន​​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ទាំង ០២នាក់ ខាងលើនេះ ​ត្រូវ​បាន​ក្រុមគ្រួសារ​ នាំយក​ទៅ​ធ្វើ​បុណ្យតាម​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ​រួចហើយ៕ ដោយ៖ នាក់ វុទ្ធី

អត្ថបទដែលជាប់ទាក់ទង