គរបាល​ស្រុក​កែវ​សីមា​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ប្រើ​កូនកាំបិត​ចាក់​លើ​បុរស​ម្នាក់​ទៀតរបួសធ្ងន់​

ខេត្តមណ្ឌលគិរី​​៖​ សមត្ថកិច្ចនគរបាល​ស្រុក​កែវ​សីមា​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​ប្រើ​កូនកាំបិត​ចិតបន្លែ ​ចាក់​ទៅ​លើ​បុរស​ម្នាក់​ទៀត​បណ្តាល​ឲ្យ​រង​របួសធ្ងន់​​។​ ​ករណី​ខាងលើ​កើតឡើង​នៅ​​ម៉ោង ​​០៥​នាទីព្រឹកថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២១​ ចំណុច​ឡេ​ង​ណេះ​ ក្នុងភូមិ​ពូ​កេះ​ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​​។​

​សមត្ថកិច្ចបញ្ជាក់ថា ជន​ដៃដល់​មានឈ្មោះ​ តូច​ សុ​ខុន​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​​ មុខរបរ​កសិករ​ មានស្រុក​កំណើត​​នៅ​ក្នុងភូមិ​ចំបក់​ ស្រុក​សំរោង​ ខេត្ត​ខេត្តតាកែវ​។ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដើម​ស្រល់​ សង្កាត់​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​។​

​ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ​ គី​ វ៉ា​ ភេទ​ប្រុស​ អាយុ​ ៣០​​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ពូ​ត្រុំ​ សង្កាត់​រម្យ​នា​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ត្រូវ​បាន​ជន​ដៃដល់​យក​កូនកាំបិត​ចិតបន្លែ​ចាក់​ ត្រូវ​ចំ​ក្រោយខ្នង​ផ្នែក​ខាងស្ដាំ​ បណ្ដាល​អោយរ​ងរ​បួស​ជា​ទម្ងន់​។​

​បន្ទាប់ពី​ប្រជាពលរដ្ឋផ្តល់ព័ត៌មាននេះ ​​សមត្ថកិច្ច​នគរបាល ក៏បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​បាន​ដកហូត​ នូវ​វត្ថុ​តាង​មួយ​ចំនួន ​ក្នុង​ករណី​ប្រើប្រាស់​អំពើ​ហឹ​ង្សាខាងលើនេះ ​រួម​មាន​​៖​​ ​កូនកាំបិត​មួយ​ ប្រវែង​ ៣.៣​ ស​.​ម​ មុខកាត់​ ០.៣​ សង្ទីម៉ែត្រ​។​

​បច្ចុប្បន្ន​ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ ​ដឹក​បញ្ជូន​ទៅ​ព្យាបាល ​នៅ​មន្ទីរពេទ្យ​បង្អែកខេត្តមណ្ឌលគិរី​​។​ ចំណែក​ជនសង្ស័យ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕ ដោយ៖ វេជ្ជសារ

អត្ថបទដែលជាប់ទាក់ទង