លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥​ មក​រា​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​៧៣​នាក់​

រាជធានី​ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​ ៧៣​នាក់​ (​ស្រី​៤​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ៣៣​ករណី​ ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ២០២១នេះ​។

សមត្ថកិច្ច បញ្ជាក់ថា ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៧៣​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ៤៧​នាក់​ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ ២៦​នាក់​។

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ ក្នុង​ថ្ងៃ​ទី​២៥​ ខែមករា​ រួម​មាន​៖​

– មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ១៤៣,២៨​ក្រាម​ និង​២០​កញ្ចប់​តូច​។

​លទ្ធផល​ខាងលើ​មានអង្គភាពចំនួន ០៨​ បាន​ចូលរួម​បង្ក្រាប​៖

+ ​នគរបាល​៖​ ០៧​អង្គភាព​
១​- មន្ទីរ​៖​ ជួញដូរ​ ១០​ករណី​ ឃាត់​ ១២​នាក់​ ប្រើប្រាស់​ ០៥​ករណី​ ឃាត់​ ១៧​នាក់​ ចាប់​យក​ Ice​ ១០៨,៧៦​ក្រាម​។​

២​- ខេត្តកំពង់ចាម​៖​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០៧​នាក់​។​

៣​- ខេត្តកំពង់ស្ពឺ​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០៣​នាក់​ និង​អនុវត្តន៍​ដីកា​ ០១​ ចាប់​ ០១​នាក់​ ចាប់​យក​Ice​ ១,១១​ក្រាម​។​

៤​- ខេត្តព្រះ​វិហារ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក​ Ice​ ១៨,៨៥​ក្រាម​។​

៥​- ខេត្តរតនគិរី​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក​ Ice​ ០,៣៤​ក្រាម​។​

៦​- ខេត្តសៀមរាប​៖​ ជួញដូរ​ ០៣​ករណី​ ឃាត់​ ០៦​នាក់​ ចាប់​យក​ Ice​ ២,០​ក្រាម​។​

៧​- រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ០៥​ករណី​ ឃាត់​ ១៣​នាក់​ ប្រើប្រាស់​ ០២​ករណី​ ឃាត់​ ០២​នាក់​ ចាប់​យក​ Ice​ ១៣​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​៖​ ០២​អង្គភាព​
១​- ខេត្តក្រចេះ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៥​នាក់​ ចាប់​យក​ Ice​ ១២,២២​ក្រាម​។​

២​- រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០៦​នាក់​ ចាប់​យក​Ice​ ០៧​កញ្ចប់​តូច​៕

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង